ចប់ហើយ អ្នកទិញវីឡា ឬផ្ទះល្វែង នៅម្តុំបឹងទំនប់កប់ស្រូវ អាជ្ញាធរត្រូវវាយចោលវិញ ព្រោះរកឃើញបុរីអត់ច្បាប់
សំណង់ក្នុងបុរី ប៊ុន ជេស និងសំណង់ផ្ទះវីឡា ជាច្រើនខ្នងសង់អត់ច្បាប់ លយចូលដីអនុក្រឹត្យបឹងតាមោគ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះមកត្រួតពិនិត្យ និងផ្អាកសាងសង់បណ្តោះអាសន្នកាលពីនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិឌួង និងភូមិផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោក ស៊ូ ស៊ីវត្ថា ប្រធាន...